Tuesday, May 10, 2016

មូលហេតុ នៃការចាប់ផ្ដើម

មូលហេតុ នៃការចាប់ផ្ដើម

ក្រោយពីបានអានសៀវភៅជាច្រើន មក ខ្ញុំក៏មានគំនិតចង់ចងក្រង ជាសៀវភៅ មួយក្បាល ឬច្រើន ជាងនេះ ប្រសិន បើអាច ធ្វើទៅបាន ហើយខ្ញុំនិងសរសេរ ជាភាសាខ្មែរ ព្រោះខ្ញុំចង់ឲ្យមាន ភាសាខ្មែរមានឲ្យបានច្រើននៅលើ អ៊ីនធើណែត​(Internet)

ប៉ុន្តែមិនមែនជាការងាយទេ ដែលអាច សរសេរចេញជាសៀវភៅមួយក្បាលចេញមក។ ទាមទា ឲ្យ យើងមានគំនិត និង ចំនេះដឹងជាច្រើនដែលទាក់ទងទៅនឹងសៀវភៅ ដែលយើង បម្រុងនឹងសរសេរ 

ហេតុនេះហើយបានជាខ្ញុំ ចាប់ផ្ដើមសរសេរ នូវអ្វីដែលខ្ញុំបានជួបប្រទះ មកសរសេរទុក នៅក្នុង ប្លុក នេះសិន។ ហើយបន្សល់ទុកជាកម្រង ដើម្បីងាយស្រួលយកមកសរសេរ ជាសៀវភៅ ឬបន្សល់ទុកនៅទីនេះ។


ភ្នំពេញ, ១០​ ឧសភា ២០១៦

No comments:

Post a Comment